លេខាបក្សកុម្មុនីស្តចិន ប្រកាសថាចិនជួយកម្ពុជាគ្រប់បញ្ហា រួមទាំងបញ្ហា EBA ផងដែរ

FN ៖ លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បានបង្ហាញជំហរយ៉ាងមុងមាំរបស់រដ្ឋាភិបាលចិនក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជាដែលជួយប្រទះដែលក្នុងនោះរួមមានទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។ ការអះអាងរបស់លោក វ៉ាន់ ហូនីង បានធ្វើឡើងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាន់ ហូនីង បានពិភាក្សាគ្នាច្រើនទៅលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៃប្រទេសទាំងពីរ។ នេះបើយោងតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោក កៅ គឹមហួន បានគូសបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពវិវឌ្ឍន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងការវិនិយោគនៅកម្ពុជា ដោយសម្តេចចង់ឃើញក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅកម្ពុជានៅតែបន្តមានវត្តមាននៅកម្ពុជា ហើយក៏បានស្នើឱ្យរដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនចិនថ្មីផ្សេងទៀតទៅបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបង្ហាញពីធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយអនុគ្រោះពន្ធ ការបន្ថយតម្លៃដើមសេវា … Continue reading លេខាបក្សកុម្មុនីស្តចិន ប្រកាសថាចិនជួយកម្ពុជាគ្រប់បញ្ហា រួមទាំងបញ្ហា EBA ផងដែរ